ថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ Friday Daily News ជឿជាក់ ច្បាស់លាស់ ឥតលំអៀង ... ផ្សព្វផ្សាយពាណិជ្ចកម្មទំនាក់ទំនងលេខ 088 5000 993 095 538 995
ពលរដ្ឋ ខេត្ត ប៉ៃ លិន លែងបារម្ភជិះរថយន្ត ទៅខេត្តបាត់ដំបង អស់លុយ ទៀតហើយ
Sat,18 May 2024 (Time 08:46 AM)
ដោយ ៖ លោក រ៉ម សាវី (ចំនួនអ្នកអាន: 299នាក់)


យោងតាមសេចក្តី ជូនដំណឹង របស់រដ្ឋបាល ខេត្ត ប៉ៃ លិន លេខ ០៧៩/២៤ ស ជ.ណ ចុះថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០២៤ ថា :

រដ្ឋបាលខេត្ត ប៉ៃ លិន សូមជម្រាប ជូនដំណឹង ដល់ សាធារណៈជន មាតា បិតា អាណាព្យាបាល និង សិស្ស និស្សិត ទូទាំង ខេត្ត ប៉ៃ លិន មេត្តាជ្រាបថា ដើម្បីរួមចំណែក កាត់បន្ថយការលំបាក ការចំនាយ និងកាត់បន្ថយ ហានិភ័យផ្សេងៗ ដែលអាចកើតមានឡើង ចំពោះ សិស្សានុសិស្ស ដែលត្រូវធ្វើដំណើរ ទៅមក តាមទោចក្រយាន ក្នុងគោលបំណង បន្តការសិក្សា តាមវិទ្យាល័យ ឬ ក្នុងវិទ្យាល័យនានាក្នុងខេត្តបាត់ដំបង រដ្ឋបាលខេត្ត ប៉ៃ លិន បាននិងរៀបចំ ដាក់ឲ្យដំណើរការរថយន្តក្រុង សំរាប់ធ្វើការដឹកជញ្ជូនសិស្ស និស្សិត ជារៀងរាល់សប្តាហ៍ ដោយឥតគិតថ្លៃ តាមទីតាំង និង ពេលវេលា ដូចខាងក្រោម :

» ថ្ងៃសុក្រ ចេញដំណើរ ពី ខេត្ត ប៉ៃ លិន ទៅ បាត់ដំបងដំបង នៅវេលាម៉ោង ៥:៣០ នាទីល្ងាច ចំណតរថយន្តនៅសួនច្បារ សួនកុមារ។

» ថ្ងៃអាទិត្យ ចេញដំណើរពីខេត្តបាត់ដំបង ទៅ ខេត្ត ប៉ៃ លិន នៅវេលាម៉ោង ៦:០០ល្ងាច ចំណតរថយន្ត នៅមុខ សកលវិទ្យាល័យ គ្រប់គ្រង សេដ្ឋកិច្ច UME ខេត្តបាត់ដំបង ។

សេចក្តីដូចបានជម្រាប ជូនខាងលើ សូមសាធារណៈជន មាតា បិតា អាណាព្យាបាល និង សិស្ស និស្សិត ដែលមានបំណង ចង់ធ្វើដំណើរតាមរថយន្តក្រុង របស់រដ្ឋខេត្ត ប៉ៃ លិន សូមធ្វើការទំនាក់ទំនង មកទីចាត់ការរដ្ឋបាល ខេត្ត ប៉ៃ លិន តាមលេខទូរស័ព្ទ ០៨៨ ៦៧៨៩ ២៩៥ / ០១៦ ៥១៦ ៦៦៨ / ០៩៧ ៥៧៩ ៧៨៧៨ រៀងរាល់ ធ្វើការ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
388 នាក់
ម្សិលមិញ :
534 នាក់
សប្តាហ៍នេះ :
4152 នាក់
ខែនេះ :
24381 នាក់
3 ខែនេះ :
662461 នាក់
សរុប :
2558024 នាក់