ថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ Friday Daily News ផ្តល់ភាព ជឿជាក់ ច្បាស់លាស់ ឥតលំអៀង មានក្រុមសីលធម៌ អនុវត្តវិជ្ជាជីវៈ ដោយគោរពតាមច្បាប់ស្តីពី "របបសារព័ត៌មាន"... ផ្សព្វផ្សាយពាណិជ្ចកម្មទំនាក់ទំនងលេខ 088 5000 993 095 538 995
រថយន្តសង្គ្រោះមន្ទីរពេទ្យបង្អែកស្រុកថ្មពួករេចង្កូតជ្រុលទៅបុ.កជាងកំពុងជួសជុលម៉ូតូស្លា..ប់ ១នាក់
Mon,20 May 2024 (Time 10:53 AM)
ដោយ ៖ លោក រ៉ម សាវី (ចំនួនអ្នកអាន: 332នាក់)


ខេត្តបន្ទាយមានជ័យ ÷ជាងជួសជុលម៉ូតូ ០១ នាក់ បាត់បង់ ជីវិតភ្លាមៗ ដោយសាររថយន្តសង្គ្រោះមន្ទីរ ពេទ្យបង្អែកស្រុកថ្មពួករេចង្កូតចូលផក្នុងផ្ទះបុកស្លាប់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នេះបានកើត ឡើងនៅវេលាម៉ោង ១ និង ០៥ នាទី ថ្ងៃ ទី ១៩ ខែឧសភា ឆ្នាំ២០២៤ ស្ថិតក្នុងភូមិកងវ៉ា សង្កាត់កពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ ឯក គី មករា នាយការិ យា ល័យ នគរបាលចរាចរណ៍ខេត្តបាន ឲ្យ ដឹងថា៖ ជនរង គ្រោះឈ្មោះ ហ៊ូ យឿម ភេទ ប្រុស អាយុ ៥៥ឆ្នាំ មានមុខរបរ ជា ជាងជួសជុលម៉ូតូ រស់នៅភូមិកងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ។ចំណែករថយន្តបង្កគ្រោះថ្នាក់ម៉ាក Hiace ពណ៌ ស ពាក់ផ្លាកលេខរដ្ឋ 12,2.5127 អ្នក បើកបរឈ្មោះ ចាន់ ខេម រិន ភេទ ប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិឯកភាព ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។

លោក នាយ ការិយាល័យ បានបញ្ជាក់ថា៖មុនពេល កើត ហេតុរថយន្តសង្គ្រោះមន្ទីរ ពេទ្យបង្អែកស្រុកថ្មពួក បើកបរក្នុងទិសដៅពីត្បូងទៅជើងល្បឿនលឿនមិនមានដឹកអ្នកជម្ងឺដល់ចំណុចផ្លូវកោងរេចង្កូតមកឆ្វេង ដៃបានជ្រុលទៅបុក ចូល ក្នុងផ្ទះជាងជួសជុលម៉ូតូដែលនៅ ខាង ឆ្វេងផ្លូវបណ្តាលឲ្យកើតគ្រោះថ្នាក់តែម្តង ស្លាប់ ម្ចាស់ ផ្ទះ កំពុងជួសជុលម៉ូតូ ។ ម៉ូតូ ២ គ្រឿង ខូចធ្ងន់រថយន្ត ០១ គ្រឿង ខូចធ្ងន់។ មូលហេតុ: អ្នក បើកបររថយន្ត បើកបរល្បឿនលឿនផ្លូវកោង ធ្វេសប្រហែស ខ្វះការប្រុងប្រយ័ត្ន ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
359 នាក់
ម្សិលមិញ :
436 នាក់
សប្តាហ៍នេះ :
3545 នាក់
ខែនេះ :
21346 នាក់
3 ខែនេះ :
57520 នាក់
សរុប :
2646415 នាក់