ថ្ងៃសុក្រ ទី០៤ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ Friday Daily News ជឿជាក់ ច្បាស់លាស់ ឥតលំអៀង ... ផ្សព្វផ្សាយពាណិជ្ចកម្មទំនាក់ទំនងលេខ 088 5000 993 095 538 995
លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរៈ ដឹកនាំកិច្ចប្រជុំមួយ ស្ដីពីការពង្រឹងបច្ចេកទេសការងារជំនាញ ដល់នគរបាលជំនាញ និងកម្លាំងប៉ុស្តិ៍រដ្ឋបាល
Mon,20 May 2024 (Time 03:51 PM)
ដោយ ៖ លោក រ៉ម សាវី (ចំនួនអ្នកអាន: 221នាក់)


បន្ទាយមានជ័យ÷ នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរៈ ស្នងការរង ផែនការងារសេនាធិការ តំណាងលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញ ដឹកនាំកិច្ចប្រជុំមួយ ស្ដីពីការពង្រឹងបច្ចេកទេសការងារជំនាញ ដល់នគរបាលក្រោមឱវាទ។

កិច្ចប្រជុំនេះ បានផ្ដោតសំខាន់លើរបៀបវារៈចំនួន ០២ គឺ
១- ស្ដីពីការពង្រឹងការប្រើប្រាស់វិទ្យុទាក់ទង
២- ស្ដីពីការពង្រឹងរបាយការណ៍ប្រចាំថ្ងៃ ខែ ត្រីមាស ឆមាស និងឆ្នាំ។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី លោកលោកស្រី នាយ នាយរង ការិយាល័យជំនាញទាំង៣១ លោកអធិការរងកិច្ចការប៉ុស្តិ៍ នាយផ្នែកសេនាធិការ នាយប៉ុស្តិ៍រដ្ឋបាលទាំង៩ក្រុង-ស្រុក លោកមេបញ្ជាការរង នាយផ្នែកសេនាធិការ នាយផ្នែករដ្ឋបាលសរុប នៃបញ្ជាការវរៈនគរបាលការពារព្រំដែនគោកទាំង៤ផងដែរ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
501 នាក់
ម្សិលមិញ :
507 នាក់
សប្តាហ៍នេះ :
3514 នាក់
ខែនេះ :
17841 នាក់
3 ខែនេះ :
58017 នាក់
សរុប :
2597681 នាក់