ថ្ងៃសុក្រ ទី០៤ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ Friday Daily News ជឿជាក់ ច្បាស់លាស់ ឥតលំអៀង ... ផ្សព្វផ្សាយពាណិជ្ចកម្មទំនាក់ទំនងលេខ 088 5000 993 095 538 995
ខឹងម្ចាស់បំណុល ទៅ ទារលុយ ដល់ផ្ទះ កា..ប់ស្លា..ប់ភ្លាមៗ
Mon,20 May 2024 (Time 03:06 PM)
ដោយ ៖ ០០៧ (ចំនួនអ្នកអាន: 274នាក់)


ខេត្តកណ្ដាល៖ លោក លាវ ស្រេង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្ដាល បានប្រាប់ អ្នកសារព័ត៌មានអោយដឹងថា÷ «លោកបានបញ្ជាឲ្យតាមចាប់ខ្លួនហើយ ករណីជនដៃដល់ដែលទាញកាំបិត ផ្គាក់កាប់សម្លាប់ស្ត្រីជាម្ចាស់លុយ បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ក្រោយស្ត្រីនោះទៅតាមទារលុយដល់ផ្ទះ » ។ លោកថ្លែងបែបនេះនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤នេះ។


សូមជម្រាបថា ករណីកាប់សម្លាប់នេះ បានកើតឡើងកាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង១៧៖៣៥នាទី នៅផ្ទះជនសង្ស័យឈ្មោះ ឡុង ឈាវ ស្ថិតនៅភូមិពោធិលើ ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល មុខរបរជាងដែក ក្រោយធ្វើសកម្មភាពសម្លាប់ហើយ រត់គេចខ្លួនបាត់។

ជនរងគ្រោះស្លាប់ឈ្មោះ ហាន មី ភេទ ស្រីអាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិពោធិ៍លើ ឃុំត្រើយស្លាស្រុកស្អាង ខេត្តកណ្ដាល។

ករណីឃាតកម្មនេះត្រូវបានជនសង្ស័យប្រើកាំបិតផ្គាក់ កាប់ចំក្បាល និងកញ្ជឹងក ចំនួន ៣កាំបិត បណ្ដាលឲ្យស្ត្រីនោះស្លាប់ភ្លាមៗតែម្ដង។

ក្រោយកើតហេតុជនសង្ស័យត្រូវបានរត់គេចខ្លួន បាត់ស្រមោល ខណៈដែលសមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ខ្លួនយកមកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់ ចំណែកសពជនរងគ្រោះប្រគល់ឱ្យក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
534 នាក់
ម្សិលមិញ :
507 នាក់
សប្តាហ៍នេះ :
3547 នាក់
ខែនេះ :
17874 នាក់
3 ខែនេះ :
58050 នាក់
សរុប :
2597714 នាក់