ថ្ងៃអង្គារ៍ ទី៣១ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ Friday Daily News ផ្តល់ភាព ជឿជាក់ ច្បាស់លាស់ ឥតលំអៀង មានក្រុមសីលធម៌ អនុវត្តវិជ្ជាជីវៈ ដោយគោរពតាមច្បាប់ស្តីពី "របបសារព័ត៌មាន"... ផ្សព្វផ្សាយពាណិជ្ចកម្មទំនាក់ទំនងលេខ 088 5000 993 095 538 995
ឯកឧត្តម ប៉េង ពោធិ៍សា អញ្ជេីញជាអធិបតីក្នុងពិធីអបសាទរ ខួបលើកទី៧៥ ទិវាកុមារអន្តរជាតិ ០១មិថុនា ខួបលើកទី២៣ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៤​
Sat,01 June 2024 (Time 12:28 PM)
ដោយ ៖ លោក វិរៈ ភ្នាក់ងារប្រចាំខេត្តស្វាយរៀង (ចំនួនអ្នកអាន: 259នាក់)


ខេត្តស្វាយរៀង ÷ នៅព្រឹកថ្ងៃទី១​ ខែមិថុនា​ ឆ្នាំ២០២៤​នេះ​ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង និងលោកជំទាវ បានអញ្ជេីញជាអធិបតីក្នុងពិធីអបសាទរ ខួបលើកទី៧៥ ទិវាកុមារអន្តរជាតិ ០១មិថុនា ខួបលើកទី២៣ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៤​ ស្ថិតនៅអនុវិទ្យាល័យឈើទាល ស្រុកស្វាយជ្រំ ដែលរៀបចំដោយមន្ទីរ សង្គមកិច្ច​ និងអតីតយុទ្ធជនខេត្ត។

ពិធីនេះមានការអញ្ជេីញចូលរួមពី​ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត​ លោកនាយករងរដ្ឋបាលខេត្ត​ លោកមេបញ្ជាការរងតំបន់ប្រតិបត្តិសឹករងខេត្ត​ លោកស្នងការរងនគរបាលខេត្ត​ លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត​ លោក លោកស្រី ប្រធានមន្ទីរ ជុំវិញខេត្ត​ សប្បុរសជន មកពីសមាគម​ន៍​អ្នកវិនិយោគសហគ្រាសនៅកម្ពុជាលោកអភិបាលស្រុកស្វាយជ្រំ​ លោក លោកស្រី មន្ត្រីមន្ទីរស.អ.យខេត្ត​ លោក លោកស្រី មន្ត្រីរដ្ឋបាលស្រុកស្វាយជ្រំ​ អង្គការ កុមារក្នុងគ្រួសារ
លោក លោកស្រី អាជ្ញាធរឃុំឈើទាល​ លោក លោកស្រី តំណាងសមាគមអ្នកវិនិយោគកម្ពុជា ប្រចាំខេត្តស្វាយរៀង​ លោក អ្នកគ្រូ សិស្សានុសិស្ស និងអ្នកថែទាំកុមារតាមសហគមន៍ ប្រមាណ ៥៦៨នាក់។

មានប្រសាសន៍ទៅកាន់ពិធីនេះ​ ឯកឧត្តមអភិបាលខេត្តបានឲ្យដឹងថា​ ថ្ងៃនេះជាខួបលើកទី៧៥ ទិវាកុមារអន្តរជាតិ ០១មិថុនា ខួបលើកទី២៣ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៤នេះ​ គឺជាការចូលរួមដើម្បីបង្ហាញនូវឆន្ទៈ និងការប្តេជ្ញាចិត្តយ៉ាងមោះមុតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកស្ទួយសុខមាលភាព សិទ្ធិ និងឧត្តមប្រយោជន៍របស់កុមារកម្ពុជា និងជាការរួមគ្នាទប់ស្កាត់នូវអំពើហិង្សា និងថែរក្សាសុខសន្តិភាព និងជំរុញការអភិវឌ្ឍសិទ្ធិកុមារទាំងនៅកម្ពុជា និងនៅលើសកលលោក។

ឯកឧត្តម​បន្តថា​ ការប្រារព្ធទិវានេះ​ ជាការអប់រំដល់លោកគ្រូអ្នកគ្រូ អាណាព្យាបាលនៃសិស្ស អាជ្ញាធរ និងសមត្ថកិច្ច ត្រូវតែនាំគ្នាចូលរួមកំចាត់ឲ្យអស់នូវការប្រើប្រាស់គ្រឿងញៀនរបស់កុមារ ឬការប្រើអំពើហិង្សា និងការជួញដូរកុមារ និងការប្រើប្រាស់នូវអំពើផ្សេងៗទៀតទៅលើកុមារនៅក្នុងមូលដ្ឋាន​។ ដូច្នេះ​ សូមផ្តាំផ្ញេីដល់ក្មួយៗសិស្សានុសិស្សទាំងអស់ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ​ឲ្យក្លាយជាសិស្សល្អ​ កូនល្អ​ នូវក្នុងសង្គម ជៀសឲ្យឆ្ងាយពីអំពេីអបាយមុខផ្សេងៗ​ ដូចជាក្មេងទំនេីង​ បញ្ហាគ្រឿងញៀន​ ល្បែងស៉ីសងខុសច្បាប់ជាដេីម​ ក្នុងនោះត្រូវចូលរួមគោរពច្បាប់ចរាចរណ៍​ ហេីយពេលធ្វេីដំណេីរត្រូវពាក់មួយសុវត្ថិភាពឲ្យបានត្រឹមត្រូវ។

ក្នុងឱកាសនោះដែរឯកឧត្តមអភិបាលខេត្តបានអាននូវសារាចររបស់រាជរដ្ឋាភិបាលកម្ពុជាស្ដីពី ការរៀបចំខួបលើកទី៧៥ទិវាកុមារអន្តរជាតិ១មិថុនា ខួបលើកទី២៣ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជា២០២៤នេះផងដែរ។

ជាចុងបញ្ចប់នៃពិធីនេះដែរ​ ឯឧត្តមអភិបាលខេត្តនិងលោកជំទាវបានផ្តល់ជូននូវសម្ភារ​ និងថវិកាមួយចំនួនរួមមាន​៖​ កុមារចូលរួម​ ម្នាក់ៗទទួលបាន​ ១ម៉ឺនរៀល​ លោកគ្រូអ្នកគ្រូ​ ម្នាក់ៗ ៤ម៉ឺនរៀល​ អ្នកថែទាំកុមាររងគ្រោះ​ ម្នាក់ៗ​ ២ម៉ឺនរៀល​ សរុបថវិកា​ និងចំណាយផ្សេងៗ​ចំនួន ៦,២៧០,០០០រៀល៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
744 នាក់
ម្សិលមិញ :
382 នាក់
សប្តាហ៍នេះ :
3680 នាក់
ខែនេះ :
19037 នាក់
3 ខែនេះ :
55652 នាក់
សរុប :
2651293 នាក់