ថ្ងៃអង្គារ៍ ទី៣១ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ Friday Daily News ផ្តល់ភាព ជឿជាក់ ច្បាស់លាស់ ឥតលំអៀង មានក្រុមសីលធម៌ អនុវត្តវិជ្ជាជីវៈ ដោយគោរពតាមច្បាប់ស្តីពី "របបសារព័ត៌មាន"... ផ្សព្វផ្សាយពាណិជ្ចកម្មទំនាក់ទំនងលេខ 088 5000 993 095 538 995
ឯកឧត្តម ហែម ពិសិដ្ឋ ជំរុញឲ្យអាជ្ញាធរស្រុករមាសហែក និង កងកម្លាំងទាំងអស់ ត្រូវចូលរួមបង្ក្រាបទល្មើសគ្រឿងញៀន បង្ក្រាប រាល់បទល្មើសផ្សេងៗនៅមូលដ្ឋាន និងក្មេងទំនើង
Sat,15 June 2024 (Time 11:05 AM)
ដោយ ៖ លោក វិរៈ ភ្នាក់ងារប្រចាំខេត្តស្វាយរៀង និង ព្រៃវែង (ចំនួនអ្នកអាន: 264នាក់)


ខេត្តស្វាយរៀង៖ ឯកឧត្តម ហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀង បានផ្ដាំផ្ញើរដល់សមាជិកក្រុមប្រឹក្សាស្រុករមាសហែក ត្រូវលើកកម្ពស់ការចូលរួម និងភាពជាម្ចាស់របស់ប្រជាពលរដ្ឋក្នុងការអភិវឌ្ឍមូលដ្ឋាន សំដៅកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឲ្យកាន់តែប្រសើរឡើងបន្ថែមទៀត។


ឯកឧត្តម អភិបាលរងខេត្តបាន ស្នើដូច្នេះក្នុងឪកាសដែល ឯកឧត្តមជា តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀងអញ្ជើញប្រកាសចូលកាន់តំណែងសមាជិក សមាជិកាក្រុមប្រឹក្សាស្រុករមាសហែក អាណត្តិទី៤ ដែលពិធីនេះធ្វើឡើងនៅសលាស្រុករមាសហែក ខេត្តស្វាយរៀង ព្រឹកថ្ងៃទី១៤ខែមិថុនា ឆ្នាំ២០២៤ ដោយមានការចូលរួមពីសំណាក់លោក ស៊ូ ម៉ុល អភិបាលស្រុក ព្រមទាំងមន្ទីរ
ដែលពាក់ពន្ធ័ និងកំលាំងទាំង៣ ជាច្រើននាក់ផងដែរ។

ឯកឧត្តម ហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀង បានចូលរួមអបអរសាទរ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមាជិក សមាជិកាក្រុមប្រឹក្សាស្រុករមាសហែក ដែលត្រូវបានតំណាងប្រជាពលរដ្ឋ គឺសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ គ្រាំទ្រផ្តល់សេចក្តីទុកចិត្តបោះឆ្នោតជ្រើសរើសជាសមាជិកក្រុមប្រឹក្សាស្រុករមាសហែក អាណត្តិទី៤ នាពេលនេះ ដែលសរុបមានចំនួន២១នាក់ ឲ្យចូលកាន់មុខដំណែងជាក្រុមប្រឹក្សាស្រុកសម្រាប់បន្តដឹកនាំ និងចូលរួមថែរក្សាសុខសន្តិភាព ស្ថិរភាព និងបន្តអភិវឌ្ឍឱ្យមានការរីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត។

ឯកឧត្តម បាន ផ្តាំផ្ញើដល់ប្រធានក្រុមប្រឹក្សា​ សមាជិកក្រុមប្រឹក្សាស្រុករមាសហែកទាំងអស់ត្រូវរួមគ្នាសម្រេចបាននូវកិច្ចការចាំបាច់ ខិតខំពង្រឹងស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានល្អនៅក្នុងក្រុមប្រឹក្សា គណៈអភិបាល មន្ត្រីរាជការ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ ដោយឈរលើមូលដ្ឋាននៃការលើកកម្ពស់ប្រសិទ្ធភាពការងារ ការគោរពច្បាប់ គោរពគោលការណ៍នានារបស់រដ្ឋ និងពង្រឹងរបៀបរបបធ្វើការ ដើម្បីលើកកម្ពស់ការទទួលខុសត្រូវ និងភាពជាម្ចាស់របស់មន្ត្រីក្នុងការបំពេញតួនាទី ភារកិច្ចរបស់ខ្លួន សំដៅអភិវឌ្ឍមូលដ្ឋាន និងឆ្លើយតបចំពោះតម្រូវការរបស់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។


បន្ថែមលើសពីនេះ ឯកឧត្តមអភិបាលរងខេត្តស្វាយរៀងបានណែនាំដល់ក្រុមប្រឹក្សាស្រុករមាសហែក ដែលទើបនឹងប្រកាសចូលកាន់តំណែង ត្រូវខិតខំធ្វើការបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋទាំងអស់ ដោយតម្លាភាព គណនេយ្យភាព សមធម៌ មិនត្រូវប្រកាន់និន្នាការនយោបាយណាមួយនោះឡើយ។

ជាមួយគ្នានេះ លោកអភិបាលរងខេត្តស្វាយរៀងក៏បានជំរុញឲ្យអាជ្ញាធរស្រុករមាសហែក ក៏ដូចជាកងកម្លាំងទាំងអស់ ត្រូវចូលរួមបង្ក្រាបទល្មើសគ្រឿងញៀន និងចូលរួមគោរពចរាចរណ៍ជាពិសេសបង្ក្រាប រាល់បទល្មើសផ្សេងៗនៅមូលដ្ឋាននិងក្មេងទំនើងផងដែរ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
744 នាក់
ម្សិលមិញ :
382 នាក់
សប្តាហ៍នេះ :
3680 នាក់
ខែនេះ :
19037 នាក់
3 ខែនេះ :
55652 នាក់
សរុប :
2651295 នាក់