ថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ Friday Daily News ផ្តល់ភាព ជឿជាក់ ច្បាស់លាស់ ឥតលំអៀង មានក្រុមសីលធម៌ អនុវត្តវិជ្ជាជីវៈ ដោយគោរពតាមច្បាប់ស្តីពី "របបសារព័ត៌មាន"... ផ្សព្វផ្សាយពាណិជ្ចកម្មទំនាក់ទំនងលេខ 088 5000 993 095 538 995
អ្នកសារព័ត៌មានក្រុងប៉ោយប៉ែតលើកឡើងថា កងរាជអាវុធហត្ថ ឃាត់ខ្លួន អ្នកសារព័ត៌មាន ខណៈកំពុងបំពេញតួនាទីតាមវិជ្ជាជីវៈ គឺជាការរំលោ...ភ សិទ្ធិសេរីភាពយ៉ាងធ្ងន់ធ្ងរ
Thu,27 June 2024 (Time 10:45 AM)
ដោយ ៖ ០០៧ (ចំនួនអ្នកអាន: 288នាក់)


ខេត្តបន្ទាយមានជ័យ ÷ តាមប្រភពព័ត៌មានមួយ បានឲ្យដឹងថា អ្នកសារព័ត៌មានម្នាក់ ត្រូវ កម្លាំង អន្តរាគមន៍ នៃកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ បានធ្វើការ ដកហូតទូរស័ព្ទ និង ចាប់ព័ទ្ធដៃទៅក្រោយ ហើយ ចាក់ខ្សែរួតពណ៌.ស រួច ញាត់ដាក់ចូលរថយន្ត យកទៅ មូលដ្ឋានកងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត ។ នេះបើយោងតាមប្រភពព័ត៌មាន ដែលអង្គភាពយើងទើបទទួលបាន នាព្រឹកថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០២៤ នេះ ។

ប្រភពបន្តឲ្យដឹងទៀតថា កម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួន អ្នកសារព័ត៌មាន គឺ ខណៈអ្នកសារព័ត៌មានរូបនេះ រួមជាមួយ អ្នកសារព័ត៌មាន ដទៃទៀត កំពុង បំពេញតួនាទី ភារកិច្ច តាមវិជ្ជាជីវៈ ថត ផ្តិត យករូបភាព កម្លាំងកងរាជអាវុធហត្ថ ចុះបង្រ្កាប ជនបរទេស (ជនជាតិឥណ្ឌូនេស៊ី) ចំនួន ពីរក្រុម ដែលបាន វាយ ប្រតាយប្រតប់ គ្នា កាលពីវេលាម៉ោង ៤: ៣០នាទី ជិតភ្លឺ នៅចំនុចខាងក្រោយ ហ្គោលដិនស្ទូចត្រី ឋិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នាយប់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ឈានចូលព្រឹកថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០២៤ នេះ ។

យោងតាមប្រភពឲ្យដឹងទៀតថា កម្លាំង អន្តរាគមន៍កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ សហការជាមួយកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានធ្វើការ ឃាត់ខ្លួន ជនបរទេស បានជាង ៤០នាក់ យកទៅមូលដ្ឋាន កងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត ដើម្បីសួរនាំ និង អនុវត្តន៍តាមនីតិវិធី ។

ចំពោះការឃាត់ខ្លួនអ្នកសារព័ត៌មាន ខណៈកំពុងបំពេញតួនាទី តាមវិជ្ជាជីវៈ ដោយ ថត និង ផ្តិតយករូបភាព ពីសកម្មភាព របស់សមត្ថកិច្ច ចុះបង្រ្កាបជនបរទេស ដែលបានប្រើប្រាស់ហឹង្សាដាក់គ្នានេះ ត្រូវបានអ្នកសារព័ត៌មាន ក្នុងក្រុងប៉ោយប៉ែត លើកឡើងថា ទង្វើមួយនេះ គឺជាការ រឹតត្បិត និង ជាការរំលោភបំពាន យ៉ាងធ្ងន់ធ្ងរ លើសិទ្ធិសេរីភាព អ្នកសារព័ត៌មាន ក្នុងព្រះរាជាណាចក្រកម្ពុជា ដោយខុសគ្នាយ៉ាងដាច់ស្រឡះ បើប្រៀបធៀប ជាមួយ អាជ្ញាធរ និង សមត្ថកិច្ច រាជធានីភ្នំពេញ គឺ សហការជាមួយ អ្នកសារព័ត៌មាន ផ្ដល់តំលៃ និងគោរពសិទ្ធិ យ៉ាងពេញលេញ មិនធ្វើការហាមឃាត់ ឬ ចាប់ខ្លួនអ្នកសារព័ត៌មាន ដូចនៅក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នោះឡើយ ។

ជុំវិញករណីដូចខាងលើ នៅវេលាម៉ោង ១០ និង ២៦ នាទី ព្រឹកថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០២៤ នេះ អង្គភាពសារព័ត៌មាន យើង មិនអាចសុំការបំភ្លឺពីលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការ មូលដ្ឋាន កងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត បានទេ ដោយទូរស័ព្ទ របស់លោក ខលចូលចំនួន ២ ដង តែគ្មានអ្នកទទួល ។

ដូច្នេះ អង្គភាពសារព័ត៌មាន យើង រង់ចាំការបំភ្លឺរៀងរាល់ម៉ោងធ្វើការ ។ ជាចុងបញ្ចប់ សូមអំពាវនាវ ដល់ ស្ថាប័ន មានសមត្ថកិច្ច សូមផ្តល់តំលៃ និង គោរពសិទ្ធិ អ្នកសារព័ត៌មាន ផង ព្រោះ អាជ្ញាធរ និង សមត្ថកិច្ច ព្រមទាំង អ្នកសារព័ត៌មាន ក្នុងក្រុងប៉ោយប៉ែត និង ទូទាំងប្រទេស សុទ្ធតែបំរើការងារ រួម ដើម្បីផលប្រយោជន៍ ជាតិ ដូចគ្នា តែប៉ុណ្ណោះ ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
354 នាក់
ម្សិលមិញ :
436 នាក់
សប្តាហ៍នេះ :
3540 នាក់
ខែនេះ :
21341 នាក់
3 ខែនេះ :
57515 នាក់
សរុប :
2646410 នាក់