ខេត្តបន្ទាយមានជ័យ ÷ ប្រភពពីប្រជាពលរដ្ឋ ដែលអះអាងថា ជាជនរងគ្រោះ បានប្រាប់ឲ្យសារព័តមាន Friday Daily News យើងឲ្យដឹងនាថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០២៤ មាន ករណី ចោរលួច របស់របរ និង ថវិកា របស់គាត់ ។ ដែលហេតុការណ៍នេះ កើតឡើង នៅឃុំអូរបីជាន់ ស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ នៅភូមិអូរបីជាន់ ឃុំ អូរបីជាន់ ស្រុកអូរជ្រៅ កាលពីយប់ថ្ងៃទី ១៨ ខែកក្កដា ២០២៤ ចន្លោះម៉ោង១១ -១២យប់ ។ប្រភពបន្តថា ក្នុងសកម្មភាពលួចនេះ គឺ មានក្រុមចោរមួយក្រុម បានចូលលួចគាស់ផ្ទះប្រជាពលរដ្ឋពីរកន្លែងជិតគ្នាស្ថិតនៅភូមិអូរបីជាន់ ជិតស្ពាន អូរបីជាន់។ក្នុងករណីនេះ ក្រុមចោរ បានលួចយកទូរស័ព្ទ អស់ ចំនួន ១គ្រឿង លុយ សរុបប្រហែល20000 បាត ( ពីរមុឺនបាតលុយថៃ)។ ប្រភពពីប្រជាពលរដ្ឋមួយចំនួន ក្នុងភូមិអូរបីជាន់ បានលើកឡើងថា សព្វថ្ងៃនេះប្រជាពលរដ្ឋមានការភ័យខ្លាចយ៉ាងខ្លាំងចំពោះសុវត្ថិភាព និង ការខ្លាចបាត់បង់ទ្រព្យសម្បត្តិរបស់ពួកគាត់។ប្រជាពលរដ្ឋ សំណូមពរដល់អាជ្ញាធរ និង សមត្ថកិច្ច ក្នុងមូលដ្ឋាន ជួយពង្រឹងភូមិឃុំមានសុវត្ថិភាពបន្ថែមទៀត ព្រោះកន្លងទៅ សង្កេតឃើញថា សមត្ថកិច្ច បានយកចិត្តទុកដាក់ ការពារ សណ្តាប់ធ្នាប់សាធារណៈ និង សុខសុវត្ថិភាពជូនប្រជាពលរដ្ឋ យ៉ាងសកម្មផងដែរ ប៉ុន្តែ នៅតែមានក្រុមចោរ អាចឆ្លៀតឱកាសម្តងម្កាល ធ្វើសកម្មភាព លួចទ្រព្យសម្បត្តិ របស់ពួកគាត់ ដោយរលូន ។សូមបញ្ជាក់ថា នេះ គ្រាន់តែជា សារ ដើម្បីជំរាបជូនទៅកាន់ អាជ្ញាធរ មានសមត្ថកិច្ច ក្នុងមូលដ្ឋាន តែប៉ុណ្ណោះ មិនមែនជា ការរិះគន់ ជន់ពន្លិច នោះឡើយ ។ សូមអរគុណ អត្ថបទ &រូបភាព ដោយ : លោក យ៉ន ឃឿត ភ្នាក់ងារប្រចាំខេត្តបន្ទាយមានជ័យ
ចំនួនអ្នកទស្សនា