ថ្ងៃពុធ ទី០៥ ខែកុម្ភៈ ឆ្នាំ២០៥០
គេហទំព័រ Friday Daily News ផ្តល់ភាព ជឿជាក់ ច្បាស់លាស់ ឥតលំអៀង មានក្រុមសីលធម៌ អនុវត្តវិជ្ជាជីវៈ ដោយគោរពតាមច្បាប់ស្តីពី "របបសារព័ត៌មាន"... ផ្សព្វផ្សាយពាណិជ្ចកម្មទំនាក់ទំនងលេខ 088 5000 993 095 538 995
ដីអាករឃុំរបស់រដ្ឋ ជិត៤ហិកតា ត្រូវមេឃុំសន្លុង លក់ឱ្យឧកញ៉ា បានលុយ ជិត២០ម៉ឺនដុល្លារ!
Wed,15 January 2025 (Time 03:25 PM)
ដោយ ៖ ០០៧ (ចំនួនអ្នកអាន: 125នាក់)


(កណ្ដាល)៖ លោកមេភូមិរួមនិងក្រុមប្រឹក្សាឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល បានអះអាងដូចៗគ្នាថា ដីអាករឃុំរបស់រដ្ឋ ទំហំ៣ហិកតាកន្លះ ត្រង់ចំណុចជាប់និងទំនប់ខាងកើត"មេទឹកសំឡូង"ស្ថិតនៅភូមិសន្លុង ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល.ត្រូវមេឃុំលក់ឱ្យឧកញ៉ា ចាប ហុងលី ជិត២០ម៉ឺនដុល្លារ...!។

បច្ចុប្បន្នដីនេះ បានក្លាយជាកម្មសិទ្ធិរបស់ឧកញ៉ា ចាប ហុងលី និងមាន(ប្លង់រឹង)អស់ហើយ.!ស្របពេលដែរលោកស្រីមេឃុំសន្លុង ដែលអង្គភាពសារព័ត៌មាន យើង ទទួលព័ត៌មានមកថា ទើបនិងដូររថយន្តស៊េរីទំនើប...! ។

ជុំវិញរឿងនេះ ពលរដ្ឋបាននិយាយថាពួកខ្លួនពុំបានដឹងឮ និងឯកភាពឱ្យអាជ្ញាធរឃុំសន្លុង លក់ដីអាករឃុំរបស់រដ្ឋនោះទេ!!។
ផ្ទុយទៅវិញ ស្នាមមេដៃដែលពួកខ្លួនផ្ដិតកាលពីកន្លងមកនោះ គឺដើម្បីស្នើសុំរក្សាការពារដីរដ្ឋ(ដីបឹងមេទឹកសំឡូង)និងជួសជុលផ្លូវប៉ុណ្ណោះ...។
ក្នុងនោះ ប្រសិនបើអាជ្ញាធរនិងឈ្មួញយកមេដៃពួកគាត់ ទៅក្លែងបន្លំថា ឯកភាពឱ្យលក់ដីអាករឃុំរបស់រដ្ឋ គឺជារឿងប្រឌិតទាំងស្រុង..!។

-បើតាមពលរដ្ឋ ដីអាករឃុំសន្លុង ត្រង់ចំណុចខាងលើ គឺឃុំបានលក់ឱ្យឧកញ៉ា ចាប ហុងលី តម្លៃ៥០.០០០ដុល្លារ ក្នុង១ហិកតា អញ្ចឹងសរុប៣ហិកតាកន្លះស្មើ១៧.៥០០០ដុល្លារ.!!។
ដោយបច្ចុប្បន្ន ឧកញ៉ា ចាប ហុងលី កំពុងកាន់កាប់លើដីអាករឃុំសន្លុង និងបានជួលឱ្យពលរដ្ឋ ធ្វើស្រូវក្នុង១ហិកតាតម្លៃ៦០ម៉ឺនរៀល សម្រាប់រយៈពេល១ឆ្នាំម្ដង...!។

-ពាក់ព័ន្ធករណីខាងលើ នៅរសៀលទី០៨.០១.២០២៥ ក្រុមអ្នកសារព័ត៌មាន បានសុំការបំភ្លឺពីលោក ម៉ុន មឿង មេការរបស់ឧកញ៉ា ចាប ហុងលី ដោយលោកបានថ្លែងទទួលស្គាល់ថា លោកឧកញ៉ា ចាប ហុងលី ពិតជាបានទិញដីអាករឃុំសន្លុង ត្រង់ចំណុចខាងលើ ពីរដ្ឋបាលឃុំ ប្រាកដមែន.ដោយផ្អែកថា ពលរដ្ឋឯកភាពឱ្យលក់..!។

ទន្ទឹមនិងនោះនៅរសៀលថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២៥ លោកស្រី ណេង ដាលីស មេឃុំសន្លុង បានបំភ្លឺតាមប្រព័ន្ធTelegram «ខ្ញុំសូមជម្រាបជូនបងប្រុស នាងខ្ញុំសុំច្រានចោលព័ត៌មានដែលចោទប្រកាន់មកលើនាងខ្ញុំថានាងខ្ញុំជាអ្នកលក់ ពីព្រោះនាងខ្ញុំមិនបានល្់ដីនោះទេ ហើយ ខ្ញុំទទួលតែផែនការណ៍អភិវឌ្ឍន៍បន្តពីអាណត្តិចាស់មកតែប៉ុណ្ណោះ» ។

រីឯលោក ហ៊ែល ម៉ូដេត ប្រធានការិយាល័យ រៀបចំដែនដី នគរូបនីយកម្មសំណង់ និងភូមិបាលស្រុកខ្សាច់កណ្ដាល បានថ្លែងថា.លោកពុំបានដឹងទេ ពាក់ព័ន្ធការលក់ដីអាករឃុំខាងលើ.!។

ចំណែកលោក ចេង ឌីណា អភិបាលស្រុកខ្សាច់កណ្ដាល ក៏បានថ្លែងស្រដៀងគ្នាដែរថា.លោកពុំបានដឹងរឿងនោះឡើយ..។

ចំពោះលោក សុក កាន់ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដី ខេត្តកណ្ដាល មិនអាចសុំការបំភ្លឺបានទេ ដោយគ្រាន់តែឮប្រាប់ថា អ្នកសារព័ត៌មាន លោកចុចបិទទូរស័ព្ទ.!។

-យ៉ាងណាក៏ដោយ.នៅរសៀលទី០៨.០១.២០២៥ លោក ទឹម ទន មេភូមិសន្លុង បានថ្លែងថា មេឃុំសន្លុង ពិតជាបានលក់ដីអាករឃុំរបស់រដ្ឋ ត្រង់ចំណុចខាងលើប្រាកដមែន.!។
លោកមេភូមិបញ្ជាក់ថា ដីនោះលោកមេឃុំអាណត្តិមុនជាអ្នកលក់ ដោយយកលុយមកតម្កល់ទុកនៅសាលាឃុំ.ហើយលោកស្រី ណេង ដាលីស មេឃុំថ្មីជាអ្នកចាត់ចែងដកប្រើប្រាស់.!!។

ចំពោះលោក ថោង ស្រស់ អតីតមេឃុំនិងបច្ចុប្បន្នជាក្រុមប្រឹក្សាឃុំសន្លុង បានថ្លែងថា ដីអាករឃុំ ទំហំ៣ហិកតាកន្លះ ដែលជាប់និងទំនប់"មេទឹកសំឡូង"ស្ថិតនៅភូមិសន្លុង ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល។
គឺឃុំបានលក់ឱ្យឧកញ៉ា ចាប ហុងលី ប្រាកដមែន ហើយមន្ត្រីជំនាញក៏បានចេញ(ប្លង់រឹង)ឱ្យឧកញ៉ា ចាប ហុងលី រួចរាល់ហើយដែរ..!។

បើតាមលោក ថោង ស្រស់ ដីនោះឃុំលក់ឱ្យឧកញ៉ា ចាប ហុងលី តម្លៃ៥០.០០០ដុល្លារក្នុង១ហិកតា.!ក្នុងនោះ រដ្ឋបាលឃុំ ទើបនិងទទួលបានលុយគ្រប់ចំនួន.នាពេលថ្មីៗនេះដែរទេ!។
លោក ថោង ស្រស់ បញ្ជាក់ទៀតថា លុយទាំងនោះ គឺនៅលើលោកស្រីមេឃុំបច្ចុប្បន្ន ជាអ្នកកាន់កាប់...!។

-ក្នុងរឿងនេះ ពលរដ្ឋសុំស្នើដល់ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាពិសេសសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មេត្តាចាត់វិធានការស្រាវជ្រាវ ពីភាពមិនប្រក្រតី នៃការយកដីអាករឃុំរបស់រដ្ឋ ទៅលក់ឱ្យក្លាយជាកម្មសិទ្ធិឯកជន និងសុំឱ្យស៊ើបអង្កេតលម្អិតរឿងលុយជិត២០ម៉ឺនដុល្លារ ដែលបានពីការលក់ដីខាងលើ ថាតើយកទៅប្រើប្រាស់ចំណាយលើអ្វីខ្លះឱ្យប្រាកដ.ទើបពលរដ្ឋស្ងប់ចិត្ត...!!!។

ព្រោះថា ការលក់ដីអាករឃុំសន្លុង ពលរដ្ឋបានដឹងសឹងតែគ្រប់គ្នា ដោយម្នាក់ៗ រង់ចាំមើលចំណាត់ការពីថ្នាក់ដឹកនាំ..!។
ខណៈលុយជាង១០ម៉ឺនដុល្លារផ្សេងទៀត ដែលតម្កល់ទុកនៅ(វត្តសន្លុង)គឺបានពីការលក់ដី"មេទឹកសំឡូង"៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
557 នាក់
ម្សិលមិញ :
371 នាក់
សប្តាហ៍នេះ :
3870 នាក់
ខែនេះ :
16444 នាក់
3 ខែនេះ :
55400 នាក់
សរុប :
2671100 នាក់