នៅថ្ងៃទី ១៩ ខែកុម្ភះ ឆ្នាំ២០២៥ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះសារ ពាក់ព័ន្ធ និងករណី បណ្ឌិត សុខ ទូច ជាមួយ នគរបាលចរាចរណ៍ ដូចខាងក្រោម ÷ករណីបណ្ឌិត សុខ ទូច ជាមួយនគរបាលចរាចរបានក្លាយជាអាជីវកម្ម ដោយមិនដឹងខ្លួន។អ្នកមិនចូលចិត្តបណ្ឌិត សុខ ទូចបានថែមអំបឹលប្រហុកដើម្បីទាញទម្លាក់បណ្ឌិតសុខ ទូច។ឯអ្នកមិនចូលចិត្តនគរបាលចរាចរក៏ប្រឹងថែមទឹកត្រីនិងបុីចេងដើម្បីវាយប្រហារ នគរបាលចរាចរ។តើអ្នកណាជាអ្នកទទួលផលចំណេញលើហេតុការនេះ?គ្មានអ្នកណាចំណេញនោះឡើយតែផ្ទុយទៅវិញគឺខាតទាំងអស់គ្នា។ខ្ញុំសូមបងប្អូនជនរួមជាតិក៏ដូចជាអ្នកពាក់ពន្ធ័សូមបញ្ចប់រឿងនេះត្រឹមនេះតាមរបៀបឈ្នះ ឈ្នះនិងសហការគ្នាបន្តការងាររៀងៗខ្លួន។ សង្ឃឹមថាអ្នកថែមអំបិលប្រហុកទឹកត្រីបុីចេងបញ្ឈប់ថែមសាំងចាក់លើភ្លើងរាប់ទាំងអ្នកផ្តល់សារមកខ្ញុំវាយប្រហារម្ខាងៗ។បើលុបសារនោះចោលខ្លួនឯងជាការល្អព្រោះខ្ញុំបានមើលរួចហើយ៕
ចំនួនអ្នកទស្សនា