ថ្ងៃសុក្រ ទី០៩ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ Friday Daily News ផ្តល់ភាព ជឿជាក់ ច្បាស់លាស់ ឥតលំអៀង មានក្រុមសីលធម៌ អនុវត្តវិជ្ជាជីវៈ ដោយគោរពតាមច្បាប់ស្តីពី "របបសារព័ត៌មាន"... ផ្សព្វផ្សាយពាណិជ្ចកម្មទំនាក់ទំនងលេខ 088 5000 993 095 538 995
ចា.ប់ខ្លួនលោក ទិត វុទ្ធី អភិបាលរងខេត្តកំពង់ស្ពឺម្នាក់និងបក្ខពួក២នាក់ផ្សេងទៀត ពាក់ព័ន្ធនិងករណីស៊ីដាច់លុយជនជាតិចិន៤០ម៉ឺនដុល្លារ
Mon,10 March 2025 (Time 02:01 PM)
ដោយ ៖ ០០៧ (ចំនួនអ្នកអាន: 167នាក់)


ខេត្តកំពង់ស្ពឺ៖ បង្ករការភ្ញាក់ផ្អើល បន្ទាប់ពី លោក ទិត វុទ្ធី អភិបាលរងខេត្តកំពង់ស្ពឺ និងបក្ខពួក២នាក់ផ្សេងទៀត ត្រូវបានអង្គភាពប្រឆាំងអំពើពុក រលួយ (ACU) ឃាត់ខ្លួន ពាក់ព័ន្ធនិងករណីស៊ីដាច់លុយពីជនជាតិចិនចំនួន៤០ម៉ឺនដុល្លារសហរដ្ឋអាមេរិក លើគម្រោងរត់អាជ្ញាបណ្ណរ៉ែ មិនបានសម្រេច។

នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ សារព័ត៌មានយើង បានទទួលព័ត៌មានមកថា អភិបាលរងខេត្តកំពង់ស្ពឺលោក ទិត វុទ្ធី និងបក្ខពួក២នាក់ទៀតឈ្មោះ ហ៊ាវ ខន ហៅតង ភេទប្រុស អាយុ៤៥ឆ្នាំ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ(ACU) ឃាត់ខ្លួនពីបទរំលោភអំណាច ក្លែងបន្លំ ប្រើប្រាស់លិខិតក្លែង ក្លែងឯកសារសាធារណៈនិងប្រើប្រាស់ឯកសារសាធារណៈក្លែង ប្រព្រឹត្តនៅចំណុចក្នុងខេត្តកំពង់ស្ពឺ ខេត្តប៉ៃលិន ខេត្តបាត់ដំបង ខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ កាលពីអំឡុងឆ្នាំ២០២៣។បទល្មើសនេះមានបញ្ញត្តិ និងចែងឱ្យផ្ដន្ទាទោសតាមមាត្រា ៦៦៦, ៦២៧, ៦៦៨, ៦២៩, ៦៣០ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៣៥ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ។និងឈ្មោះ អ៉ឹង សារឿន (ឈ្មោះជាភាសាចិន អ៊ុង វិនឆាយ) ភេទប្រុស អាយុ៤៤ឆ្នាំ ត្រូវបានឃាត់ខ្លួនពីបទសមគំនិតក្នុងអំពើរំលោភអំណាច ក្លែងបន្លំ ប្រើប្រាស់លិខិតក្លែង ក្លែងឯកសារសាធារណៈ និងប្រើប្រាស់ឯកសារសាធារណៈក្លែង ប្រព្រឹត្តនៅចំណុចខេត្តកំពង់ស្ពឺ ខេត្តប៉ៃលិន ខេត្តបាត់ដំបង ខេត្តស្ទឹងត្រែង និងខេត្ត ព្រះវិហារ កាលពីអំឡុងឆ្នាំ២០២៣ បទល្មើសដែលមានបញ្ញត្តិ និងចែងឱ្យផ្តន្ទាទោសតាមមាត្រា ២៩, ៦២៦ ៦២៧, ៦២៨, ៦២៩, ៦៣០, នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣៥ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ។ ប្រភពបានបញ្ជាក់បន្ថែមថា អភិបាលរងខេត្តកំពង់ស្ពឺនិងបក្ខពួក២នាក់ផ្សេងទៀត បច្ចុប្បន្នកំពុងស្ថិតក្រោមការសួរនាំពីអយ្យការអមសាលាដំបូងខេត្ត និងសម្រេចឃុំខ្លួននៅពន្ធនាគារខេត្តកំពង់ស្ពឺ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
437 នាក់
ម្សិលមិញ :
441 នាក់
សប្តាហ៍នេះ :
4794 នាក់
ខែនេះ :
17689 នាក់
3 ខែនេះ :
65455 នាក់
សរុប :
2737826 នាក់