ថ្ងៃសុក្រ ទី០៩ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ Friday Daily News ផ្តល់ភាព ជឿជាក់ ច្បាស់លាស់ ឥតលំអៀង មានក្រុមសីលធម៌ អនុវត្តវិជ្ជាជីវៈ ដោយគោរពតាមច្បាប់ស្តីពី "របបសារព័ត៌មាន"... ផ្សព្វផ្សាយពាណិជ្ចកម្មទំនាក់ទំនងលេខ 088 5000 993 095 538 995
លោកវរៈសេនីយ៍ទោ ឡេង ហុងលាង នាំអំណោយលោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យ ជូនអតីតយុទ្ធជន
Thu,13 March 2025 (Time 01:02 PM)
ដោយ ៖ លោក រ៉ម សាវី (ចំនួនអ្នកអាន: 180នាក់)


ខេត្តបន្ទាយមានជ័យ ÷ នៅព្រឹកថ្ងៃទី ១៣ ខែ មីនា ឆ្នាំ ២០២៥ វេលាម៉ោង១០:០០ នាទី  លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន  មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យ បានចាត់តាំង លោកវរសេនីយ៍ទោ ឡេង ហុងលាង មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងក្រុងប៉ោយប៉ែតព្រមទាំងកងកម្លាំង ចុះទៅសួរសុខទុក្ខ និងនាំអំណោយរបស់លោក យកទៅចែកជូនលោក ទៀវ វិបុល ដែលជាអតីតយុទ្ធជន រស់នៅក្នុងភូមិទួលប្រាសាទ សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ 

លោកវរសេនីយ៍ទោ  ឡេង ហុងលាងមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងក្រុងប៉ោយប៉ែត បានពាំនាំនិងពាក្យផ្ដាំផ្ញើសួរសុខទុក្ខពីថ្នាក់ដឹកនាំដល់លោក ទៀវ វិបុល អតីតយុទ្ធជន និងអំណោយបន្តិចបន្តួច ផងដែរ ។

លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យ តែងតែយកចិត្តទុកដាក់ចំពោះកងកម្លាំង និងអតីតយុទ្ធជនដែលចូលនិវត្តន៍ក្តី ។ លោកតែងតែមានការយកចិត្តទុកដាក់ហ្នឹងផ្ដាំផ្ញើដល់មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងទាំងអស់ក្នុងខេត្តបន្ទាយមានជ័យ ឲ្យមានការមើលថែចំពោះកងកម្លាំង និងអតីតយុទ្ធជន ឲ្យបានល្អកុំឲ្យមានការឆកល្វែងឲ្យសោះ នេះជាការយកចិត្តទុកដាក់យ៉ាងខ្លាំងពីរលោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ខេត្តបន្ទាយមានជ័យ ។

អំណោយរបស់លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យចែកជូនដល់អតីតយុទ្ធជន រួមមាន ÷
- អង្ករ ២៥គីឡូក្រាម
- ទឹកត្រី ១យូរ
- ទឹកស៊ីអ៊ីវ ១យួរ
- មី     ១កេះ
- ប្រេងឆា ១លីត្រ
- ទឹកសុទ្ធ ១០យួរ
- ស្ករ ១គីឡូក្រាម
- អំបិល ១គីឡូក្រាម
- ប៊ីចេង ១គីឡូក្រាម
- ខ្ទឹមស ២គីឡូក្រាម
- ស៊ុត ៣០គ្រាប
រួមនិងថវិកាចំនួន ១០ម៉ឺនរៀល ។

នេះជាអំណោយដ៏ថ្លៃថ្លានិងការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យ។

             អរគុណ សន្តិភាព
អរគុណ នយោបាយ ឈ្នះ ឈ្នះ
ដឹងគុណស្ថាបនិក មគ្គុទេសក៍ឯក និងប្រតិបត្តិករ នយោបាយ ឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ   ។

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
428 នាក់
ម្សិលមិញ :
441 នាក់
សប្តាហ៍នេះ :
4785 នាក់
ខែនេះ :
17680 នាក់
3 ខែនេះ :
65446 នាក់
សរុប :
2737817 នាក់