ថ្ងៃសុក្រ ទី០៩ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ Friday Daily News ផ្តល់ភាព ជឿជាក់ ច្បាស់លាស់ ឥតលំអៀង មានក្រុមសីលធម៌ អនុវត្តវិជ្ជាជីវៈ ដោយគោរពតាមច្បាប់ស្តីពី "របបសារព័ត៌មាន"... ផ្សព្វផ្សាយពាណិជ្ចកម្មទំនាក់ទំនងលេខ 088 5000 993 095 538 995
ជនសង្ស័យជាស្ត្រី០១នាក់ ត្រូវបាន បញ្ជូនទៅតុលាការខេត្តកំពង់ស្ពឺ ពាក់ព័ន្ធករណីជួ.ញដូរចែកចាយនូវសារធា.តុញៀ.នខុសច្បាប់!
Fri,07 March 2025 (Time 09:55 AM)
ដោយ ៖ ០០៧ (ចំនួនអ្នកអាន: 160នាក់)


ខេត្តកំពង់ស្ពឺ៖ដោយអនុវត្តតាមបទបញ្ជារបស់ លោក ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមានការសម្របសម្រួលនីតិវិធីពី លោក ទិន សុចិត្រា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ស្ពឺ

កាលពីថ្ងៃទី០៤ ខែមិនា ឆ្នាំ២០២៥ នៅវេលាម៉ោង ១៧:១០ នាទី កម្លាំងជំនាញមន្ទីស្រាវជ្រាវ និងបង្រ្កាបបទល្មើស នៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសាមគ្គីមុនីជ័យ បានធ្វើការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់(ករណីជួញដូរចែកចាយនូវសារធាតុញៀនខុសច្បាប់)ស្ថិតនៅចំនុចភូមិទួលបារាយ ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។

ជនសង្ស័យមានឈ្មោះ គោក ស្រីនិច ភេទស្រី អាយុ ៣៥ឆ្នាំ មានទីលំនៅភូមិទួលបារាយ ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។

ដោយចាប់យកវត្ថុតាងបានរួមមាន:ម្សៅសរក្រាមសង្ស័យថាសារធាតុញៀនចំនួន ២៥ កញ្ចប់ ធំល្មមចំនួន០៥កញ្ចប់,ទូរសព្ទ័ចំនួន០២គ្រឿង,ថង់ច្រក និងឧបករណ៍ប្រើប្រាស់ជក់គ្រឿងញៀនមួយចំនួន។

បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងត្រូវបានកម្លាំងជំនាញមន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើស នៃបញ្ជាការការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
436 នាក់
ម្សិលមិញ :
441 នាក់
សប្តាហ៍នេះ :
4793 នាក់
ខែនេះ :
17688 នាក់
3 ខែនេះ :
65454 នាក់
សរុប :
2737825 នាក់